មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក គឺជាគ្រឹះស្ថានប៉ារ៉ាគ្លីនិកថ្មីមួយទៀត ដែលជាបុត្រសម្ព័ន្ធនៃមន្ទីរពិសោធន៍វិភាគវេជ្ជសាស្ត្រ ប៊ីយ៉ូម៉េដ ដែលបានបង្កើតឡើងតាំងពី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ១៩៩៦ និងជាមន្ទីរពិសោធន៍តែមួយគត់បង្កើតឡើងដោយក្រុមការងារជំនាញវិជ្ជាជីវៈមន្ទីពិសោធន៍។
ជាមួយនឹងការជំរុញថ្មីឆ្ពោះទៅរកការពង្រីកសមត្ថភាពរបស់ខ្លួនជាង ២០ ឆ្នាំមកនេះ ប៊ីយ៉ូម៉េឌីក បានក្លាយខ្លួនជាខ្សែសង្វាក់ឯកជនផ្នែកវេជ្ជសាស្ត្រដ៏ធំបំផុត ដែលត្រូវបានទទួលស្គាល់ដោយអតិថិជនថា ជាមន្ទីរពិសោធន៍ធំបំផុតមួយនៅកម្ពុជា។
នៅក្នុងបទពិសោធន៍ និង ភាពជាអ្នកដឹកនាំជាង ២០ ឆ្នាំរបស់យើងក្នុងវិស័យវិភាគវេជ្ជសាស្ត្រ យើងបានទទួលចំណេះដឹងកាន់តែច្រើន អំពីតម្រូវការ និង ការជឿជាក់របស់អតិថិជន ដែលនេះជាមូលហេតុធ្វើ អោយយើងកាន់តែធ្វើការអភិវឍ្ឍន៍អោយកាន់តែទំនើប និង ប្រកបដោយប្រសិទ្ធភាព។
ប៊ីយ៉ូម៉េដ និង ប៊ីយ៉ូម៉េឌីក បានក្លាយជាមន្ទីរពិសោធន៍វេជ្ជសាស្ត្រស្តង់ដា និងឈានមុខគេនៅក្នុងប្រទេសកម្ពុជា ហើយនេះមានន័យថា លទ្ធផលនៃមន្ទីរពិសោធន៍របស់យើងត្រូវបានអតិថិជនជឿទុកចិត្តហើយមានអារម្មណ៍ថា លទ្ធផលនេះ ដូចគ្នាទៅ នឹងមន្ទីរពិសោធន៍ឈានមុខដ៏ទៃទៀត នៅជុំវិញពិភពលោក។
ដោយសារតែតម្រូវការចាំបាច់របស់អតិថិជន ឥឡូវនេះមន្ទីរពិសោធន៍វិភាគវេជ្ជសាស្ត្រ ប៊ីយ៉ូម៉េដ បានពង្រីកសមត្ថភាពរបស់ខ្លួនទៅជាមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក (BDC) គឺជាមណ្ឌលផ្តល់សេវាកម្មពិនិត្យសុខភាពគ្រប់មុខ។ ជាមួយនឹងមជ្ឈមណ្ឌលថ្មីនេះ យើងបានបំពាក់នូវឧបករណ៍ និង បច្ចេកវិទ្យាទំនើបបំផុតជាមួយនឹងក្រុមអ្នកជំនាញខាងវិស័យរូបភាពវេជ្ជសាស្រ្ត និង អ្នកជំនាញដែលមានបទពិសោធន៍ខ្ពស់ខាងមន្ទីរពិសោធន៍។