ព័ត៌មាននិងការអប់រំ
អនុស្សរណៈ នៃការយោគយល់ រវាងក្រសួងព័ត៌មាន និង មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក

នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការ​ក្រសួងពត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋ​មន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី ពិធី​ចុះហត្ថលេខា​លើអនុស្សរណៈ នៃការយោគយល់គ្នា ស្ដី​ពីការ​ផ្ដល់សេវា​រោគវិនិច្ឆ័យ រវាង​ក្រសួង​ព័ត៌មាន និងមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក ដែល​ចុះ​ហត្ថលេខា ដោយឯកឧត្តម ឈាន លាង រដ្ឋលេខាធិការ តំណាង​ក្រសួងព័ត៌មាន និង លោកសាស្ត្រាចារ្យ​ជំនួយ ប៊ុត សុខល់ នាយក​មជ្ឈមណ្ឌល​រោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក នៅ​រាជធានីភ្នំពេញ។ ពិធីនេះ​​ ក៏​មាន​ការ​ចូលរួម​​ពីថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​​ក្រសួង​ ព្រម​​ទាំង​​អ្នក​សារព័ត៌​​មាន​​ជាច្រើ​ន​​ផង​ដែរ​។

ការ​ចុះហត្ថលេខា​លើអនុស្សរណៈ​នៃការយោគ​យល់​នេះ​ មានគោលបំណង​​ផ្តល់នូវ​អត្ថប្រយោជន៍​ខាង​ផ្នែក​ពិនិត្យ​​សុខភាព​ និង​ការ​កាត់​​បន្ថយ​ការ​​ចំណាយ​​​ជូន​​ដល់​​មន្ត្រី​​រាជការ​ និង​​ក្រុមគ្រួសារ ជូនដល់ថ្នាក់​ដឹកនាំ​ក្រសួង​ និង​ក្រុមគ្រួសារ​ ព្រម​ទាំង​​ជូនដល់​អ្នក​សារព័ត៌មាន​ទាំងអស់ ​ដែលបាន​​ចុះ​បញ្ជី​​នៅក្រសួង​ព័ត៌មាន​ និង​​ក្រុមគ្រួសារ​​ពួកគេ​ ដែល​មកទទួល​នូវ​​សេវាពិនិត្យសុខភាព ​នៅមជ្ឈមណ្ឌល​​រោគវិនិច្ឆ័យ​ ប៊ីយ៉ូម៉េឌីក៕

© Copyright 2019 Biomedic Diagnostic Center. All Rights Reserved.Web Design CITA