អំពីយើង

 

ប្រវត្តិក្រុមហ៊ុន

 

មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីកគឺជាគ្រឹះស្ថានប៉ារ៉ាគ្លីនិកថ្មីមួយទៀត ដែល​ជា​បុត្រ​សម្ព័ន្ធ​នៃ​មន្ទីរពិសោធន៍​វិភាគវេជ្ជសាស្ត្រ ប៊ីយ៉ូម៉េដ ដែលបានបង្កើតឡើងតាំងពី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ១៩៩៦ និង​ជា​មន្ទីរ​ពិសោធន៍​តែ​មួយ​គត់​បង្កើត​ឡើង​ដោយ​ក្រុម​ការងារ​ជំនាញ​វិជ្ជាជីវៈ​មន្ទីពិសោធន៍។

ជាមួយនឹងការជំរុញថ្មីឆ្ពោះ​ទៅរកការពង្រីក​សមត្ថភាព​របស់​ខ្លួនជាង ២០ ឆ្នាំមកនេះ ប៊ីយ៉ូម៉េឌីកបាន​ក្លាយ​ខ្លួន​ជា​ខ្សែ​សង្វាក់ឯកជនផ្នែកវេជ្ជសាស្ត្រដ៏ធំបំផុត ដែលត្រូវបាន​ទទួល​ស្គាល់​ដោយអតិថិជន​ថា ជា​មន្ទីរ​ពិសោធន៍​​​​​ធំ​​បំផុត​​មួយ​នៅកម្ពុជា។

នៅក្នុងបទពិសោធន៍ និង ភាពជាអ្នកដឹកនាំជាង ២០ ឆ្នាំរបស់យើង​ក្នុង​វិស័យ​វិភាគ​វេជ្ជសាស្ត្រ​ យើង​បាន​ទទួល​ចំណេះ​ដឹងកាន់តែច្រើន អំពីតម្រូវការ និង ការជឿជាក់របស់​អតិថិជន ដែល​នេះ​ជាមូល​ហេតុ​ធ្វើ អោយ​យើង​កាន់​តែធ្វើ​ការ​អភិវឍ្ឍន៍​អោយ​កាន់​តែ​ទំនើប និង ប្រកប​ដោយ​ប្រសិទ្ធភាព​។

ប៊ីយ៉ូម៉េដ និង ប៊ីយ៉ូម៉េឌីក បានក្លាយ​ជា​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​ស្តង់ដា​ និង​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​នេះ​មាន​ន័យ​ថា លទ្ធផល​នៃមន្ទីរ​ពិសោធន៍​របស់​យើង​ត្រូវ​បាន​អតិថិជន​ជឿ​ទុក​ចិត្ត​ហើយ​មាន​អារម្មណ៍​ថា​ លទ្ធផលនេះ ដូចគ្នាទៅ នឹង​មន្ទីរ​ពិសោធន៍​ឈាន​មុខ​ដ៏ទៃទៀត នៅ​ជុំវិញ​ពិភព​​លោក។

ដោយសារ​តែ​តម្រូវ​ការ​ចាំបាច់​​របស់​អតិថិជន​ ឥឡូវនេះ​មន្ទីរពិសោធន៍​វិភាគវេជ្ជសាស្ត្រ ប៊ីយ៉ូម៉េដ បាន​ពង្រីក​សមត្ថភាព​​របស់​ខ្លួន​ទៅ​ជាមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក (BDC)  គឺ​ជា​មណ្ឌលផ្តល់​សេវាកម្មពិនិត្យ​សុខ​ភាព​គ្រប់មុខ។ ជាមួយ​នឹង​មជ្ឈមណ្ឌល​ថ្មីនេះ យើង​បានបំពាក់​នូវ​ឧបករណ៍​ និង បច្ចេកវិទ្យា​ទំនើប​បំផុត​ជាមួយ​នឹង​ក្រុម​អ្នក​ជំនាញ​ខាងវិស័យ​រូបភាព​វេជ្ជសាស្រ្ត និង អ្នក​ជំនាញ​ដែល​មាន​បទ​ពិសោធន៍​ខ្ពស់​​ខាង​​មន្ទីរ​ពិសោធន៍។

 

បេសកកម្ម

ប៊ីយ៉ូម៉េឌីក ជាមជ្ឈមណ្ឌលដែលផ្តល់នូវសេវាកម្មផ្នែករូបភាពវេជ្ជសាស្រ្ត និង មន្ទីរពិសោធន៍វិភាគវេជ្ជសាស្ត្រ ដែលធ្វើរោគ វិនិច្ឆ័យ ប្រកប​ដោយ ស្តង់ដា​គុណភាពខ្ពស់ ប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ដល់​ការចំណាយ​ថ្លៃ​សេវា​ពិនិត្យ​សុខភាព​ដល់​ប្រជាជនកម្ពុជា។

យើងសម្រេចបាននូវបេសកកម្មរបស់យើងតាម​រយៈ ៖ ការផ្តល់​ជូន​នូវ​សេវាកម្ម​វិភាគរោគវិនិច្ឆ័យ​តាម​បែប​វេជ្ជសាស្រ្ត​ដែល​មានគុណភាពខ្ពស់​ដោយ​ប្រើ​ប្រាស់​ឧបករណ៍ និង បច្ចេកវិទ្យាទំនើប​បំផុត។

  • បំពេញតម្រូវការរបស់អ្នកជំងឺម្នាក់ៗ​ជាចំបង។
  • ផ្តល់ជូននូវភាពរស់រាយរាក់ទាក់ប្រកប​ដោយសុជីវធម៍ និងជំនាញវិជ្ជាជីវៈ។
  • ផ្តល់ជូននូវភាពសុក្រឹត្យ នៃការធ្វើរោគ​វិនិច្ឆ័យវេជ្ជសាស្ត្​រឆ្លើយតបទៅ​នឹង​តម្រូវ​ការ​របស់​អតិថិជន។
  • រក្សានូវការសម្ងាត់ ដល់អតិថិជនប្រកប​ដោយ​ក្រម​សីល​ធម៍វិជ្ជាជីវៈ និង ផ្តល់នូវសេវា​កម្ម​រហ័ស​ទាន់ចិត្តបំផុត។
  • យើងប្រមូលផ្ដុំ, ផ្សព្វផ្សាយនិងអនុវត្តចំណេះដឹង តាមរយៈការវិវត្តន៍​នៃបច្ចេកវិជ្ជាថ្មីៗ។
  • បង្កើត និង ពង្រីកភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ជាមួយ​ដៃ​គូរ​ជាតិ និង អន្តរជាតិ។

 

ចក្ខុវិស័យ

ចក្ខុវិស័យរបស់យើងគឺដើម្បីក្លាយជាអ្នកដឹកនាំដែលត្រូវបានគេទទួលស្គាល់នៅក្នុងវិស័យវិនិច្ឆ័យ​រោគវេជ្ជសាស្ត្រតាមរយៈការផ្តល់នូវរូបភាព និង មន្ទីរពិសោធន៍វិភាគវេជ្ជសាស្ត្រដែល​មាន​​គុណ​ភាព​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

យើង​សម្រេច​បាន​នូវ​ចក្ខុ​វិស័យ​របស់​យើងតាម​រយៈ៖

  • ការប្តេជ្ញាចិត្តរបស់អ្នកដឹកនាំនិងនិយោជិករបស់យើងចំពោះបេសកកម្មនិងគុណតំលៃរបស់យើង។
  • ការអនុវត្តដំណើការអាជីវកម្មល្អប្រសើរ។
  • ការអនុវត្តបច្ចេកវិទ្យាថ្មី។

 

© Copyright 2019 Biomedic Diagnostic Center. All Rights Reserved.Web Design CITA