នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីការផ្ដល់សេវារោគវិនិច្ឆ័យ រវាងក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក ដែលចុះហត្ថលេខា ដោយឯកឧត្តម ឈាន លាង រដ្ឋលេខាធិការ តំណាងក្រសួងព័ត៌មាន និង លោកសាស្ត្រាចារ្យជំនួយ ប៊ុត សុខល់ នាយកមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក នៅរាជធានីភ្នំពេញ។ ពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង ព្រមទាំងអ្នកសារព័ត៌មានជាច្រើនផងដែរ។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងផ្តល់នូវអត្ថប្រយោជន៍ខាងផ្នែកពិនិត្យសុខភាព និងការកាត់បន្ថយការចំណាយជូនដល់មន្ត្រីរាជការ និងក្រុមគ្រួសារ ជូនដល់ថ្នាក់ដឹកនាំក្រសួង និងក្រុមគ្រួសារ ព្រមទាំងជូនដល់អ្នកសារព័ត៌មានទាំងអស់ ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន និងក្រុមគ្រួសារពួកគេ ដែលមកទទួលនូវសេវាពិនិត្យសុខភាព នៅមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក៕