NEWS & EVENTS
MOU with Ministry of Environment

នា​ព្រឹក​ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៤ នៅ​ទីស្តី​ការ​ក្រសួង​បរិស្ថាន​ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ​​ក្រសួងបរិស្ថាន តំណាង​ឯក​ឧត្តម​បណ្ឌិត​ អ៊ាង សុផល្លែត រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន បាន អញ្ជើញ​ជាអធិបតី​ ពិធី​ចុះហត្ថលេខា លើ​អនុស្ស​រណៈ នៃការ​យោគ​យល់គ្នា​ ស្ដីពីការផ្ដល់សេវា រោគវិនិច្ឆ័យ​ រវាងក្រសួង​បរិស្ថាន និង មជ្ឈ​មណ្ឌល​រោគ​វិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក ដែល​ចុះហត្ថលេខា ដោយឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង លោក​ស្រី ប៊ុត ឃុនម៉ានុត អ្នក​ចាត់ការ​ទូទៅ នៃមជ្ឈ​មណ្ឌល​រោគ​វិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក នៅរាជធានី​ភ្នំពេញ។ ពិធីនេះ ក៏មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ មន្ត្រីរាជ​ការ​ក្រ​សួង ព្រម​ទាំង​អ្នក​សារ​ព័ត៌មាន​ជា​ច្រើន​ផង​ដែរ។

ការ​ចុះ​ហត្ថលេខា​លើ​អនុស្ស​រណៈ នៃ​ការ​យោគ​យល់​នេះ មាន​គោល​បំណង លើក​កម្ពស់​ការ​ពិនិត្យ​សុខភាព គ្រប់​មុខ​តាម​រយៈ ការ​ផ្តល់​សេវាកម្ម ​ផ្នែករូបភាព​វេជ្ជ​សាស្ត្រ និង មន្ទីរ​ពិសោធន៍​វិភាគ​វេជ្ជសាស្ត្រ ដែល​ធ្វើ​រោគ​វិនិច្ឆ័យ ប្រកប​ដោយ​ស្តង់​ដា គុណ​ភាព​ខ្ពស់ ប្រសិទ្ធ​ភាព និង សុវត្ថិភាព ដើម្បី​រួម​ចំណែក​ កាត់បន្ថយដល់ការ​ចំណាយ​ថ្លៃ​សេវា​ពិនិត្យ​សុខភាព ដល់​មន្ត្រី​រាជ​ការ មន្ត្រី​ជាប់​កិច្ច​សន្យាក្រសួង​បរិស្ថាន និង សមាជិក​ក្រុមគ្រួសារ ដែល​មក​ទទួល​នូវ​សេវា​ពិនិត្យ​សុខ​ភាព នៅ​មជ្ឈ​មណ្ឌល​រោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក៕

© Copyright 2019 Biomedic Diagnostic Center. All Rights Reserved.Web Design CITA